អីយ៉ាស់! ល្បីពេកពេលនេះ លោក សុវណ្ណ រិទ្ធី ប្រាប់បញ្ជាក់ការពិតហើយ….(មានវីដេអូ)

កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ មានករណីគ្រោះ,,ថ្នាក់ចរា,ចរណ៍មួយ បានកើតឡើង រវាងម៉ូតូ និងកង់បី បណ្ដាលឲ្យភាគីម៉ូតូជិះគ្នា២នាក់ស,ន្លប់ម្នាក់នៅនឹងកន្លែង។ ឃើញបែបនេះ បុរសម្នាក់ ក៏ទៅលើកម៉ូតូឡើង ហើយលោក សុវណ្ណ រិទ្ធី នៅទីនោះ ក៏ធ្វើការស្ដីប,ន្ទោសជាខ្លាំង ព្រោះសម,ត្ថកិច្ចមិនទាន់វាស់វែង។នៅពេលនោះ បុរស ដែលជួយយកអាសាគេនោះ បានធ្វើការសុំទោសទៅកាន់លោក សុវណ្ណ រិទ្ធី ដោយលើកហេតុផលថា ខ្លួនមិនដឹង ជាករណីប៉ះគ្នាជាមួយភាគីPassAppនោះឡើយ ស្មានតែករណីជិះដួលដោយខ្លួនឯងនោះ។ទោះជាមានការសុំទោសបែបណាក៏ដោយ ក៏លោកសុវណ្ណ រិទ្ធី ប្រើសម្ដីស្រែកខ្លាំងៗ ហើយសួរទៅកាន់បុរសនោះថា សុំទោសចេញពីចិត្តឬអត់នោះ? ការប្រើសម្ដីខ្លាំងៗបែបនេះហើយ ទើបធ្វើឲ្យមហាជន សម្ដែងការមិនពេញចិត្តចំពោះអ្នកសារព័ត៌មានដ៏ល្បីរូបនេះ រហូតផ្ទុះការវែកញែកពេញបណ្ដាញសង្គមហ្វេសប៊ុក។ក្រោយពីមានការរិះ,,គន់ជាច្រើននោះ, លោក សុវណ្ណ រិទ្ធី បានធ្វើការឡាយបកស្រាយកាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដោយរៀបរាប់ថា ពេលខ្លួនទំនេរពីការងារ ខ្លួនក៏ឆ្លៀតទៅអង្គុយប្រចាំការនៅគោលដៅ គល់ស្ពានជ្រោយចង្វារ។ ខណៈពេលខ្លួនកំពុងអង្គុយនោះ ក៏ឃើញហេតុ,,ការណ៍គ្រោះ,ថ្នាក់ច,រាចរណ៍មួយផ្ទាល់ភ្នែក ដោយលោកឃើញគូសង្សារមួយគូ បានជិះម៉ូតូឌុបគ្នា ស្ថិត

ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ។លោកថា ខណៈបុរសជាសង្សារ បានដឹកនារីជាសង្សារនោះ មកដល់គល់ស្ពានជ្រោយចង្វារនោះ គាត់ជិះម៉ូតូស្របគ្នាជាមួយម៉ូតូកង់បីឥណ្ឌា។ នៅពេលជិះស្របទិសគ្នា, ម៉ូតូរបស់គូសង្សារ បានរេចង្កូតចូលមកម៉ូតូកង់បីឥណ្ឌាខាងស្ដាំ បណ្ដាលឲ្យគូសង្សារទាំង២នាក់ បានដួល រងរបួស។ឃើញដូច្នេះ លោកបានទំនាក់ទំនងទៅកាន់រថយន្តសាមុយ ក៏ដូចឲ្យក្រុមការងារទំនាក់ទំនងទៅខាងសមត្ថកិច្ច និងរថយន្តសាមុយនៅទីតាំងកើតហេតុតែម្ដង។ លោកបន្តថា ពេលនោះ ហៅរថយន្ត សាមុយយូរពេក លោកក៏ធ្វើការឡាយព័ត៌មានឲ្យបងប្អូន ក៏ដូចរថយន្តសាមុយបានឃើញដើម្បីមកជួយសង្គ្រោះជនរងគ្រោះ។លោកបន្តថា ពេលឡានសាមុយមកដល់នារីជាសង្សារអត់ព្រមឡើងឡានទេ ហើយខាងប្រុសក៏បានដឹងខ្លួនពីសន្លប់ដែរ។ ចៃដន្យក៏មានបងប្រុសម្នាក់ មិនដឹងថា ជិះម៉ូតូមកពីណា ក៏បានលើកម៉ូតូគូសង្សារចេញពីកន្លែងកើតហេតុតែម្ដង។ លោកឃើញបែបនោះ លោកក៏រត់ទៅប្រាប់ថា ហេតុអ្វី បានជាលើកម៉ូតូរបស់ភាគីម្ខាងទៀតចេញពីកន្លែងកើតហេតុ ទាំងដែលសមត្ថកិច្ចមិនទាន់វាស់វែង។លោកថា លោកនិយាយនេះ មិនមែនដើម្បីការពារខ្លួនឯងនោះទេ ដោយលោកមានការអាណិតទៅកាន់ភាគីម៉ូតូកង់បី ដែលជាអ្នកត្រូវ គ្រាន់តែឃើញលើកម៉ូតូបែបហ្នឹង សមត្ថកិច្ចមកដល់ទីតាំងកើតហេតុច្បាស់ជាពិបាកធ្វើការវាស់វែងថាតើ អ្នកណាខុស អ្នកណាត្រូវហើយ ទើបលោកដើរទៅប្រាប់។ តែគាត់បានប្រើពាក្យសម្ដីមិនសមរម្យមកលើលោក គាត់សុំទោសលោកមែន តែសុំទោសទាំងខឹង។ អញ្ចឹងហើយ ទើបលោកដើរទៅពន្យល់គាត់ទៀត។ លោកថា លោកយកឱកាសហ្នឹងពន្យល់គាត់ ហើយឲ្យបងប្អូនជាច្រើនទៀតបានយល់ថា នៅពេលឃើញករណីគ្រោះ,,ថ្នាក់ចរាចរណ៍ យើងអាចជួយសង្គ្រោះជនរងគ្រោះបាន តែកុំទៅលើម៉ូតូចេញពីទីតាំងកើតហេតុ៕

ដើម្បីជ្រាបកាន់តែច្បាស់ ទស្សនាវីដអូខាងក្រោមនេះទំាងអស់គ្នា ៖